នៅក្នុង កុំព្យូទ័រ រាល់កម្មវិធីដែលបានដំឡើង ទាំងអស់ ភាគច្រើនត្រូវបានអ្នកផលិតកម្មវិធីរៀបចំឲ្យមានកន្លែងសំរាប់ដាក់នូវលេខសំងាត់ និងការចុះបញ្ជីឈ្មោះអតិថិជនក្នុងInternetដែលនោះជាច្បាប់នៃផលិតផលសំរាប់ការពារនូវកម្មវិធីរបស់ខ្លួនក៏ដូចជាអ្នកប្រើប្រាស់។ ប៉ុន្ដែកម្មវិធីទាំងអស់នោះជារឿយៗតែងតែត្រូវបានវាយប្រហារជាខ្លាំងដោយពពួកHacker នៅជុំវិញពិភពលោកដែលក្រុមវានេះបានបង្ដើតនូវកម្មវិធីមួយចំនួនដូចជា (Keygen,crack,patch…ជាដើមសំរាប់ប្រើប្រាស់ក្នុងការទម្លោះនូវប្រព្ធន័ការពារនៃកម្មវិធី ហើយចូលទៅបន្លំនូវ លេខសំងាត់ដោយផ្លាស់ប្ដូរលេខសំងាត់ និងឈ្មោះអតិថិជន។ ចុះអ្វីទៅជា (Serial, keygen, crack)?បើយោងតាមគេហៈទំព័រ Downlaodbound បានឲ្យដឹងថាពាក្យ serial គឺជាលេខកូដសំងាត់ តែមួយគត់ដែលធ្វើឲ្យដូចគ្នាស្របទៅនឹង License នៃកម្មវិធីនោះ។ គ្រប់កម្មវិធីដែលបានដាក់លក់
អ្នកប្រើប្រាស់អាចប្រើSerialកូដរឺក៏សោកូដតែម្ដងគត់នៃទំរង់កម្មវិធីនិងនៅពេលដំឡើងកម្មវិធីជារឿយៗ វាស្នើរសុំឲ្យ អ្នកប្រើប្រាស់បញ្ជូល នូវលេខកូដដើម្បីប្រតិបត្ដិកម្មវិធី។ ចំនែកឯ keygen វិញមានន័យថា ជាកម្មវិធីមួយ តូចខ្លឹមដែលមានសមត្ថភាពខ្ពស់ក្នុងការបង្កើតនូវ(CD key,license code,)លេខកូដសំងាត់ សោកូដព្រមទាំងការចុះឈ្មោះសំរាប់ផ្នែកមួយនៃកម្មវិធី។ មិនតែប៉ុណ្ណោះKeygen ក៏ជាផ្លូវកាត់នៃម៉ាស៊ីនចាក់សោ។ Keygenមួយជាការផលិតលអាចរកបាន តាមការបំបែក ក្រុមនៃ កម្មវិធីដែលផ្ដល់ជូនកម្មវិធី ដោយឥតគិតថ្លៃ(Free download)។

ចំពោះ Crack វិញមានន័យថា ជាសកម្មភាពនៃការលុបបំបាត់ប្រព្ធន័ការពារនៃកម្មវធី។crack វាក៏ជាកម្មវិធីតូចដែលមានអត្ថប្រយោជន៏ខ្លាំងណាស់ដែរក្នុងការដាក់ចូលចំណែកនៃ អ្នកធ្លាប់ប្រើប្រាស់ទៅផ្លាស់ប្ដូរប្រព្ធន័កម្មវិធីចេញពីផ្នែកនៃកម្មវិធី រឺក៏ទៅ
ដោះសោរសំខាន់ជាងគេពីការបង្ហាញនូវផ្ទាំងសាក់ល្បងប្រើប្រាស់កម្មវិធី(trial version)។
RSS Feed
Twitter
Sunday, January 12, 2014
Unknown
Posted in

0 comments:
Post a Comment