Friday, January 10, 2014


 ទូរស័ព្ទដៃគឺជាបច្ចេកវិទ្យាទំនើបមួយ ដែលអាចស្តាប់សំលេងគ្នា ទោះនៅទីណាក៏ដោយនិងវាមាន កម្មវិធីប្លែកជាការកំសាន្ត សំរាប់មនុស្សគ្រប់រូបផងដែរ។ ទន្ទឹមនឹងនេះអ្នកប្រើប្រាស់ទូរស័ព្ទ ភាគច្រើនមិនបានដឹង ពីបញ្ហាដែលពេលចូល ដំនេកតែងតែដាក់ទូរស័ព្ទ ក្រោមខ្នើយនោះទេ។ ទង្វើបែបនេះ អាចប៉ះពាល់ដល់សុខភាពអ្នក យ៉ាងពិតប្រាកដ។ ចុះតើមានអ្វីកើតឡើង នៅពេលដែលអ្នក ធ្វើដូច្នេះ ?

 វាជាទម្លាប់អាក្រក់ ដែលគ្រប់គ្នាតែងតែរក្សាទុកទូរស័ព្ទដៃ នៅក្រោមខ្នើយ។ ទូរស័ព្ទដៃចេញ ជាតិវិទ្យុសកម្ម អេឡិចត្រូនិច នៅពេលណាដែល វាស្ថិតនៅជិតក្បែរអ្នក។ ចុះបើធ្វើបែបនេះ ជាប្រចាំតើអ្នកនឹងទៅជាយ៉ាងណា? ទូរស័ព្ទដៃបានបញ្ចេញចំហាយវិទ្យុសកម្ម និងពេលរក្សាវាទុក នៅក្រោមខ្នើយបែបនេះ អាចបណ្តាលឱ្យ ឈឺក្បាល , ឈឺសាច់ដុំ និងអាចកើតមហារីកខួរក្បាល ថែមទៀតផង។ ទូរស័ព្ទដៃក៏អាច ប៉ះពាល់ដល់ការចងចាំ របស់អ្នកបានដែរ ដូចជាការសិក្សា និងស្រាវជ្រាវថ្មីៗ។ ជាឧទាហរណ៏ ដោយការពិសោធន៍គេបានធ្វើ ទៅលើសត្វ ដែលរក្សាទុកនៅក្នុងមន្ទីរពិសោធន៍ ដែលបានបង្ហាញផលប៉ះពាល់អាក្រក់ នៃវិទ្យុសកម្មទូរស័ព្ទដៃ លើការចងចាំ របស់សត្វទាំងនោះ។ ស្រាប់តែពេលនោះ វិទ្យុសកម្មទូរស័ព្ទដៃបណ្តាលឱ្យធ្លាយជាលិកា ខួរក្បាលរបស់កណ្តុរភ្លាមៗ។









0 comments:

Post a Comment