Showing posts with label ពត៌មាន. Show all posts
Showing posts with label ពត៌មាន. Show all posts

Tuesday, February 4, 2014

ខេត្តបន្ទាយមានជ័យ៖ នាងក្រមុំម្នាក់កើតជំងឺសសៃប្រសាទបានលេបថ្នាំលើសកំណត់ បណ្តាលឲ្យប្រកាច់មិនដឹងខ្លួនបង្កការភ្ញាក់ផ្អើលទាំងព្រឹក ព្រលឹម ក្រោយមកបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី០៣ កុម្ភៈ ២០១៤ នៅភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី។
តាមការឲ្យដឹងពី លោកអនុសេនីយ៍ទោ ក្រៃ សឹង្ហ នាយប៉ុស្តិ៍រដ្ឋបាលបត់ត្រង់ បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ កឿង ស៊ីហុង អាយុ ១៧ឆ្នាំ មានទីលំនៅភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លោកនាយប៉ុស្តិ៍បានបញ្ជាក់ថា តាមការឲ្យដឹងពីសាច់ញាតិ នាងទើបមកពីធ្វើការនៅប្រទេសថៃ មកព្យាបាលនៅឯផ្ទះ មុនពេលកើត ជំងឺសរសៃប្រសាទ នាងត្រូវដែកធ្លាក់ត្រូវចំក្បាល កាលដែល នាងនៅធ្វើការ សំណង់ឯប្រទេសថៃ ក្រោយពេលនាងជាសះស្បើយ ក៏កើតជំងឺនេះឡើង។
នៅព្រឹកថ្ងៃកើតហេតុ នាងបានទិញថ្នាំសរសៃប្រសាទចំនួន ២កូនដប លេបអស់ ១ដប ពេលនោះ ស្រាប់តែនាងដេកប្រកាច់លែងដឹងខ្លួន ត្រូវបានសាច់ញាតិដឹកទៅព្យាបាលនៅមន្ទីរពេទ្យ លុះវេលាម៉ោង ៥ និង ៣០នាទី ទៀបភ្លឺថ្ងៃដដែល នាងបានដាច់ខ្យល់ស្លាប់ នៅក្នុងមន្ទីរពេទ្យ តែម្តង។ តាមការត្រួតពិនិត្យពីគ្រូពេទ្យនិយាយថា នេះគឺបណ្តាលមកពីនាងលេបថ្នាំនោះ លើសកំណត់។ សាកសពត្រូវបាន ក្រុមគ្រួសារចាត់ចែង ធ្វើបុណ្យតាមប្រពៃណីទាំង ក្តីអាឡោះអាល័យជាពន់ពេក៕



from :កោះសន្តិភាព

Friday, August 23, 2013

សេដ្ឋ​កិច្ច​ប្រទេស​ម៉ាឡេស៊ី​បាន​កើន​ឡើង​៤,៣%​ នៅក្នុង​​ត្រី​មាស​ទី​២ ឆ្នាំ​២០១៣ នេះ​ដែល​នេះ​ជា​ការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ ហើយ​បាន​ជំរុញ​ឱ្យ​ធនាគារ​កណ្តាល​ត្រូវ​កាត់​បន្ថយ​ការ​ព្យាករ​កំណើន​សេដ្ឋ​កិច្ច​ពេញ​មួយ​ឆ្នាំ​របស់​ខ្លួន ។ http://kohsantepheapdaily.com.kh/default.aspx

Friday, July 19, 2013

សារព័ត៌មាន ក្នុងស្រុករបស់ អាម៉េរិកបានផ្សាយថា យន្តហោះប្រតិកម្ម មួយគ្រឿង បានធ្លាក់នៅជិតផ្លូវ នៃមូលដ្ឋានទ័ពអាកាស របស់សហរដ្ឋអាម៉េរិក នៅរដ្ឋតិចសាស់ នៅថ្ងៃសុក្រ ទី១៩ ខែកក្កដា ខណៈកំពុងរៀន ហោះហើរ បណ្តាលឲ្យអាយានិក ពីរនាក់រងរបួស។