Tuesday, February 4, 2014

 ជាការពិតណាស់ ជារៀងរាល់ថ្ងៃ គ្រប់គ្នាតែងតែសម្លឹងមើលកុំព្យូទ័រ ក្នុងកិច្ចការប្រចាំថ្ងៃដូច្នេះ អ្នកគួរតែមានវិធីការពារភ្នែកខ្លះ ដូចចំនុចខាងលើដែលបានបង្ហាញ ដើម្បីរក្សាភ្នែករបស់អ្នក អោយកាន់តែល្អថែមទៀត។


តើអ្នកធ្លាប់មានអារម្មណ៍ ថារោយភ្នែក នៅពេលសម្លឹងមើលអេក្រង់កុំព្យូទ័រយូរពេក ដែររឺទេ ?
វាជាការពិត ការខំសម្លឹង មើលកុំព្យូទ័រច្រើនម៉ោង បានធ្វើអោយស្រវាំងភ្នែក ឈឺក្បាល ភ្នែកស្ងួតនិងរលាក បាន ប៉ុន្តែមានវិធីការពារ ដែលជួយកុំអោយរោយភ្នែក នៅពេលខំប្រឹង មើលកុំព្យូទ័រខ្លាំងពេក៖
១) ដាក់ភ្លើងបំភ្លឺអោយបានសមរម្យ៖  មិនថាពេល អ្នកកំពុងអានសៀវភៅ នៅមុខអេក្រង់បំភ្លឺរឺក៏អំពូល ភ្លើងនោះទេ  អ្នកគួរបន្ថយភ្លើងបំភ្លឺ ទាំងអស់នេះបានសមស្រប ពីព្រោះវាជួយសម្ពាធភ្នែកកុំអោយ ប្រឹងបើកខ្លាំង ពេកជាមួយពន្លឺពីកុំព្យូទ័រ។
២) ទីតាំង៖  គួររកទីតាំងល្អ ក្នុងការដាក់កុំព្យូទ័ររបស់អ្នក ដូចជានៅជិតពន្លឺបង្អួច។ វានឹងមិនធ្វើអោយ អេក្រង់កុំព្យូទ័រជះចូលភ្នែកអ្នក ដោយធ្ងន់ធ្ងរ។
៣) ព្រិចភ្នែក ៖ ការព្រិចភ្នែកបែបធម្មតា ក៏ជួយលាងសមា្អតភ្នែក កុំអោយមានការរលាក រឺស្ងួតបាន ។ អ្នកគួរព្យាយាមព្រិចភ្នែក ញឹកញាប់នៅពេលសម្លឹងមើលកុំព្យូទ័រ ។
៤)សំរាក ៖ អ្នកអាចសម្រាក ពីអេក្រង់ប្រហែល២០ ទៅ៣០នាទី ។ ពេលសំរាកនោះគួរតែសម្លឹង មើលអ្វីដែល ឆ្ងាយប្រហែលពាក់កណ្តាល រឺមួយនាទី។ ការធ្វើបែបនេះ ជួយអោយសាច់ដុំភ្នែក បានសម្រាកខ្លះពីអេក្រង់កុំព្យួទ័រ។

from:khmerload
ខេត្តបន្ទាយមានជ័យ៖ នាងក្រមុំម្នាក់កើតជំងឺសសៃប្រសាទបានលេបថ្នាំលើសកំណត់ បណ្តាលឲ្យប្រកាច់មិនដឹងខ្លួនបង្កការភ្ញាក់ផ្អើលទាំងព្រឹក ព្រលឹម ក្រោយមកបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី០៣ កុម្ភៈ ២០១៤ នៅភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី។
តាមការឲ្យដឹងពី លោកអនុសេនីយ៍ទោ ក្រៃ សឹង្ហ នាយប៉ុស្តិ៍រដ្ឋបាលបត់ត្រង់ បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ កឿង ស៊ីហុង អាយុ ១៧ឆ្នាំ មានទីលំនៅភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លោកនាយប៉ុស្តិ៍បានបញ្ជាក់ថា តាមការឲ្យដឹងពីសាច់ញាតិ នាងទើបមកពីធ្វើការនៅប្រទេសថៃ មកព្យាបាលនៅឯផ្ទះ មុនពេលកើត ជំងឺសរសៃប្រសាទ នាងត្រូវដែកធ្លាក់ត្រូវចំក្បាល កាលដែល នាងនៅធ្វើការ សំណង់ឯប្រទេសថៃ ក្រោយពេលនាងជាសះស្បើយ ក៏កើតជំងឺនេះឡើង។
នៅព្រឹកថ្ងៃកើតហេតុ នាងបានទិញថ្នាំសរសៃប្រសាទចំនួន ២កូនដប លេបអស់ ១ដប ពេលនោះ ស្រាប់តែនាងដេកប្រកាច់លែងដឹងខ្លួន ត្រូវបានសាច់ញាតិដឹកទៅព្យាបាលនៅមន្ទីរពេទ្យ លុះវេលាម៉ោង ៥ និង ៣០នាទី ទៀបភ្លឺថ្ងៃដដែល នាងបានដាច់ខ្យល់ស្លាប់ នៅក្នុងមន្ទីរពេទ្យ តែម្តង។ តាមការត្រួតពិនិត្យពីគ្រូពេទ្យនិយាយថា នេះគឺបណ្តាលមកពីនាងលេបថ្នាំនោះ លើសកំណត់។ សាកសពត្រូវបាន ក្រុមគ្រួសារចាត់ចែង ធ្វើបុណ្យតាមប្រពៃណីទាំង ក្តីអាឡោះអាល័យជាពន់ពេក៕



from :កោះសន្តិភាព

Sunday, February 2, 2014





វាជាគន្លឹះដល់ពិសេសមួយក្នុងការប្រើកម្មវិធី Notepad ដែលមានស្រាប់ក្នុង Window ដើម្បីបម្លែង
រាល់ការសរសេររបស់អ្នកទៅជាសម្លេង។វាសាមញ្ញហើយដំណើរការបានគ្រប់ Window ទាំងអស់
របស់ Microsoft ។
កំរិតពិបាកៈ ងាយស្រួល
ជាដំបូងសូមបើកម្មវិធី Notepad រួចចម្លងកូដទាំងអស់នេះទៅដាក់ក្នុង Notepad របស់អ្នក
Dim message, sapi
 message=InputBox("What do you want me to say?","Speak to Me")
 Set sapi=CreateObject("sapi.spvoice")
 sapi.Speak message


 
បន្ទាប់មកនៅត្រង់ Save as type សូមយក All file ចំណែកឈ្មោះសូមដាក់ Speak.vbs ឬអ្វី
ក៏បានឱ្យតែមានកន្ទុយជា .vbs។

ឥឡូវសូមបើក Speak.vbs រួចសរសេរអ្វីដែលអ្នកចង់ឱ្យវាអានរួចចុច Ok។

ជួនកាលវាក៏អាចធ្វើឱ្យមិត្តភក្តិអ្នកភ្ញាក់ផ្អើលនឹងគន្លឹះមួយនេះផងដែរ។

របៀបកឹបខ្សែ Network អោយបានល្អ

ការកឹបខ្សែ Network ដើម្បីអោយបានល្អ និង ប្រើបានយូរ។ អត្ថបទនេះ វានឹងមានប្រយោជន៍ សំរាប់អ្នកដែលចង់រៀនប្រព័ន្ធបណ្តាញ ហើយនេះ ក៏ជាកំរិត ដំបូងដែល គួរយល់ដឹងអំពីវាផងដែរ។ ដូច្នេះសូមចាប់ផ្តើមជាមួយខ្ញុំ ដំបូងមុននឹងកឹបខ្សែ Network យើងគួរតែដឹងថា តើយើងចង់កឹបសំរាប់ តពីឧបករណ៍ណាទៅ ឧបករណ៍ណា? ហើយត្រូវការចំងាយប៉ុន្មាន?
ខាងក្រោមនេះជាប្រភេទនៃការកឹប:

១. Straight Through Cable

គេប្រើវាសំរាប់ ឧបករណ៍ផ្ទុយគ្នា។
ឧទាហរណ៍: Hub ទៅ Switch, Switch ទៅ Computer, រឺ Router ទៅ Computer។

២. Cross Over Cable

គេប្រើវាសំរាប់ ឧបករណ៍ដូចគ្នា រឺ សំរាប់ដំណើរការក្នុង Peer to peer ដោយមិនចំបាច់ប្រើ ឧបករណ៍ Hub, Switch……។
ឧទាហរណ៍: Computer ទៅ Computer, Patch panel ទៅ Patch panel, Switch ទៅ Switch………..។

ឧបករណ៍សំរាប់ធ្វើការកឹបខ្សែ Network រួមមាន:
១. ខ្សែរ Network UTP (unshielded twisted pair) Cat 5, 5e or 6( Cat 6 recommended) ។
២. គ្រាប់កឹប (Connector) RJ45
៣. Boots
៤. ប្រដាប់កាត់ខ្សែ UTP (Cable Stripper)
៥. ប្រដាប់កឹបខ្សែ Network (Crimper)

ជំហានទី ១:

យកស្រោមជ័រ (Boots) ស៊កចូលខ្សែ Network UTP របស់អ្នក តែបើអ្នកមិនដាក់វា សូមរំលងជំហាននេះ។

ជំហានទី ២:

យកប្រដាប់កាត់ខ្សែ មកកាត់ស្រោមខ្សែ UTP ចេញ និង ប្រុងប្រយត្ន័កុំអោយដាច់ ខ្សែចំលងខាងក្នុង។

រួចរៀបចំពន្លាវាអោយទៅតាមលំដាប់លំដោយនៃពណ៍របស់វា។

ជំហានទី ៣:

បន្ទាប់ពីអ្នកបានរៀបចំខ្សែទៅតាមលំដាប់លំដោយពណ៌តាមប្រភេទនៃការប្រើប្រាស់ហើយ សូមកាត់វាអោយស្មើរត្រឹមល្អ ដូចរូបខាងក្រោម:

កំហុសនៃការកឹបមិនបានល្អ ភាគច្រើនកើតឡើងពីការកាត់មុខខ្សែ ខ្លី ឬ វែង ពេក ដូច្នេះអ្នកត្រូវការអនុវត្តន៍បានច្រើន ដើម្បីកឹបអោយបានល្អធ្វើយ៉ាងណាអោយ ស្រោមខ្សែខាងក្រៅត្រូវចូលក្នុង ក្បាលគ្រាប់កឹបបន្តិចដើម្បីពេលដែលយើងកឹប ទៅធ្វើអោយក្បាលកឹប ខំាជាប់នឹងខ្សែ Network UTP ណែនល្អ។ ចំនុចនៃការកាត់ ខ្សែនេះខ្ញុំបានឃើញគេមានលក់ ក្បាលConnetor មួយប្រភេទ ដែលអាចដោតខ្សែ Network ធ្លាយទៅម្ខាងទៀតងាយស្រួលក្នុងការតំរឹម ដូចរូបខាងក្រោម:

ជំហានទី ៤:

ស៊កបញ្ចូលនូវពណ៌ខ្សែ Network ទេតាមលេខរៀងនៃពណ៌ដែលអ្នកបានរៀបចំហើយ។

អ្នកគួរតែស៊កខ្សែNetwork អោយចូលបានល្អ ដោយស្រោមខាងក្រៅអាចចូលបាន និងកឹម អោយបានជាប់ដើម្បីការប្រើបានយូរ និងល្អ។

ប្រការគួរយល់ដឹង:

ត្រូវពិនិត្យមើលក្បាលគ្រាប់កឹប អោយបានល្អ ត្រូវដឹងថាវាខូច ឬនៅ សូមមើលរូបខាងក្រោម:

Good (Connectorល្អ មានលេចចេញដែក)
 
Bad (Connectorខូច មិនមានលេចចេញដែក)

ជំហានទី ៥:

បន្ទាប់មកអ្នកយកវាដាក់ចូលក្នុងប្រដាប់កឹបខ្សែ រួចកឹបវាអោយណែនរហូតលឺ សំលេងក្រឹមៗ ជាការស្រេច ហើយធ្វើដូចនេះសំរាប់ចុងខ្សែម្ខាងទៀត អ្នកនឹងបាន ខ្សែ Network មួយសំរាប់ការមួយដ៏ល្អ។

ជាចុងក្រោយនេះសូមអរគុណសំរាប់អាន តែកុំភេ្លចអនុវត្តន៍ណា បើមិនអនុវត្តន៍ ទៅពិតជាមិនចេះទេ ។ បើមានការគាំទ្រ ខ្ញុំសន្យាថានឹងបង្ហាញការអនុវត្តន៍ផ្សេងៗ ទៀតមកបង្ហាញជូនប្រិយមិត្ត និង មិត្តនិស្សិតទាំងអស់៕
ប្រភព:​សំបុកអាយធី