Showing posts with label ពត៌មានប្លែកៗ. Show all posts
Showing posts with label ពត៌មានប្លែកៗ. Show all posts

Friday, January 10, 2014




អ្វីដែលមិនគួរឲ្យជឿ ក្មេងស្រីជនជាតិថៃម្នាក់ មានឈ្មោះថា ម៉ៃ លីហ្វាយ អាយុ ៨ឆ្នាំ រស់នៅក្នុងទីក្រុងបាំងកក នៃប្រទេសថៃ បានរស់នៅក្នុងសភាពខុសប្លែកពីមនុស្សធម្មតា ដោយសារតែខ្លួនប្រាណមួយកំណាត់ក្រោមរបស់នាង គឺជាខ្លួនពស់។
ជាមួយគ្នានោះ បានបន្តទៀតថា ជារៀងរាល់ថ្ងៃមានមនុស្សរាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នា នៅចំពីមុខផ្ទះរបស់នាង ដើម្បីមានឪកាសបានឃើញនាង និងអាចប៉ះខ្លួននាងទៀតផង។
បើតាមអ្នកជំនាញផ្នែកវិជ្ជាពេទ្យជនជាតិថៃ លោកវេជ្ជបណ្ឌិត ពីង ឡាវ បានប្រាប់ឲ្យដឹងថា ក្មេងស្រីម្នាក់នេះ បានកើតមានជំងឺដ៏ចម្លែកមួយ ដែលវាមានឈ្មោះថា Serpentosis Malianorcis ដែលបង្កឲ្យខ្លួនប្រាណនាងមួយកំណាត់ក្រោយ ក្លាយជាខ្លួនប្រាណពស់។
ទោះបីជាយ៉ាងនេះក៏ដោយ មានអ្នកនិយមលេងអ៊ីនធឺណែតជាច្រើន នៅជុំវិញពិភពលោក បានជឿជាក់ថា រូបថតរបស់ក្មេងស្រី ដែលមានខ្លួនមួយកំណាត់ជាខ្លួនពស់នោះ គឺជារូបថតកាត់ត ហើយអ្នកនិយមលេងអ៊ីនធឺណែតទាំងនោះ បានជឿជាក់ទៀតថា រឿងទាំងមូលរបស់ក្មេងស្រីឈ្មោះលីហ្វាយនោះ គឺជារឿងប្រឌិតទាំងអស់៕

ប្រភព ៖ WorldNewsDailyReport
sorry

Sunday, January 5, 2014

អង្គការ​សង្គម​អភិរក្ស​សត្វព្រៃ បាន​អះអាងថា សត្វ​កេងកង​ធំ គឺជា​ប្រភេទ​បក្សី​មួយ​ប្រភេទ ដែល​នៅតែ​បន្ត​មាន វត្តមាន និង​ដែន​ជម្រក នៅក្នុង​ប្រទេស​កម្ពុជា នៅឡើយ រហូតមកដល់​ពេលនេះ ប៉ុន្តែចំនួន​របស់​វា នៅតែ​មិនទាន់មាន​ការសិក្សា លំអិត​នៅឡើយ​។​
យោងតាម​ឯកសារ របស់​អង្គការ​សង្គម​អភិរក្ស​សត្វព្រៃ សត្វ​បក្សី​ប្រភេទ​នេះ ត្រូវបាន​គេ​ដឹងថា គឺ​ត្រូវបាន​កត់ត្រា​ថា វា​មាន​ដែន​ជំរក នៅក្នុង​ប្រទេស​កម្ពុជា តាំងតែ​ពី​ឆ្នាំ​១៩៦៤ ហើយ​មកដល់​បច្ចុប្បន្ន​នេះ ទោះបីជា​នៅ​មិន ទាន់ មានការ​សិក្សា​ស៊ី​ជំរៅ​ពី​វា ដូចជា ពពួកសត្វ​ត្មាត សត្វ​ក្ង ចង្កំ ក ស និង សត្វ​ក្រៀល តែ​គេ​នៅតែ​ដឹង និង​ឃើញ អំពី​វត្តមាន​របស់​វា នៅ​កម្ពុជា​នៅឡើយ​។​

​ឯកសារ​នោះ បាន​ឲ្យ​ដឹងថា សត្វ​បក្សី​ប្រភេទ​នេះ ត្រូវបាន​គេ​សន្និដ្ឋានថា មាននៅ​បណ្តា​ភ្នំ នៅ​ភូមិភាគ​និរតី នៃ​ប្រទេស និង​បានឃើញ​វត្តមាន​ខ្លះៗ នៅ​ព្រៃ ស្ថិតនៅ​ភូមិភាគ​ឦ​សាន្ត ជាពិសេស​គឺ ខេត្ត​មណ្ឌល​គិរី​។​

​បើទោះបីជា​បក្សី​ប្រភេទ​នេះ នៅមាន​វត្តមាន នៅ​កម្ពុជា ប៉ុន្តែ​វា​គឺជា​បក្សី នៅតែមាន​ព័ត៌មាន​តិចតួច​។ វត្តមាន​របស់​វា ត្រូវបាន​កត់ត្រា នៅក្នុង​ការសិក្សា អំពី​ជីវចំរុះ​នានា ជា​ញឹកញាប់ គ្រាន់តែ​គ្មាន​ឯកសារ ដែល​និយាយ​ចំ អំពី​ជីវសាស្ត្រ និង​ចំនួន​របស់​ពួកវា នៅក្នុង​ប្រទេស​ដដែល​។

​នៅក្នុង​អំឡុងពេល​ធ្វើកា​រ​អង្កេត​មួយ នៅ​តំបន់​ព្រៃ​ការពារ​ស្នូល គេ​ក៏បាន​ប្រទះឃើញ វត្តមាន​របស់​វា​ផងដែរ ជា ពិសេស គឺ តំបន់​ដែលមាន​ព្រំប្រទល់ ជាប់​នឹង​ព្រំដែន​វៀតណាម ដោយ​ទីនោះ គេ​បាន​រកឃើញ មាន​សំបុក​របស់​វា មួយចំនួន​។​

​សត្វ​កេងកង​ធំ គឺជា​បក្សី ដែល​ចូលចិត្ត​រស់នៅ និង​មាន​សំបុក​ពង​កូន​នៅ​ព្រៃ ដែលមាន​ដើមឈើ​ធំៗ និង ជា​ប្រភេទ​បក្សី​ស៊ី​ផ្លែឈើ​ធំៗ​ជា​អាហារ​។​ ​ក្រៅពី​កម្ពុជា វា​គឺជា​បក្សី ដែល​រស់នៅ​ក្នុងព្រៃ នៃ​តំបន់​ត្រូ​ពិ​ក​នានា នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ប៉ុន្តែ​វា​កំពុងតែ​ប្រឈមមុខ​នឹង​ការធ្លាក់ចុះ នៅ​ឡាវ និង​នៅ​ថៃ​។ ​រហូតមកដល់​ពេលនេះ វា​គឺជា​បក្សី មាន​បង្គួរ ដោយសារតែ​ការបាត់បង់​ដែន​ជំរក បណ្តាលមកពី​ការបាត់បង់​ព្រៃឈើ និង​ការ​ប្រមាញ់​ខុសច្បាប់​នានា​៕