Friday, August 23, 2013

សេដ្ឋ​កិច្ច​ប្រទេស​ម៉ាឡេស៊ី​បាន​កើន​ឡើង​៤,៣%​ នៅក្នុង​​ត្រី​មាស​ទី​២ ឆ្នាំ​២០១៣ នេះ​ដែល​នេះ​ជា​ការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ ហើយ​បាន​ជំរុញ​ឱ្យ​ធនាគារ​កណ្តាល​ត្រូវ​កាត់​បន្ថយ​ការ​ព្យាករ​កំណើន​សេដ្ឋ​កិច្ច​ពេញ​មួយ​ឆ្នាំ​របស់​ខ្លួន ។ http://kohsantepheapdaily.com.kh/default.aspx

Sunday, August 4, 2013

ថ្មីពី iphone 6
លោកអ្នកធ្លាប់បានទស្សនានូវ រូបគំរូនៃទូរស័ព្ទ iPhone 6 ជាច្រើនរាប់មិនអស់ទៅហើយមែនដែរ ឬ ទេ? ក៏ប៉ុន្តែសូមក្រឡេកមកមើល iPhone 6 នេះម្ដង នូវការរចនាម៉ូតរបស់វា ហើយខ្មែរឡូតគិតថា iPhone 6 ពិតប្រាកដ អាចនិងស្រដៀងទៅនឹង iPhone 6 មួយនេះ។

រូបរាងថ្មីរបស់Apple
កាលពីពេលថ្មីៗនេះ អេបផល ទើបនឹងធ្វើការប្រកាសចេញ នូវប្រព័ន្ធប្រតិបត្តិការថ្មី ជំនាន់ទី ៧ របស់ខ្លួន ដែលត្រូវបានហៅថា iOS 7។

ទូរសព្ទ័ស៊េរីថ្មី
ក្រុមហ៊ុនទូរស័ព្ទដៃ SINGTECH បានបញ្ចេញទូរស័ព្ទស្មាតហ្វូនស៊ីមពីរ ស៊េរីថ្មីស្តើងទំនើបម៉ូដែល Sappire Prime P470 ដែលប្រើប្រាស់ ដោយប្រព័ន្ធប្រតិ្តបត្តិការចុងក្រោយគឺ Android Jelly Bean 4.2

Thursday, August 1, 2013

ក្រុម​សង្ស័យ​ជា​ចោរ​ប្លន់​វ័យ​ក្មេង ប្រុស ៦នាក់ ជា​មុខ​សញ្ញា​សេព​គ្រឿង​ញៀន ប្លន់​ម៉ូតូ​និង​សម្ភារ​ទំនើបៗ​នៅ​ភ្នំពេញ ត្រូវ​នាំ​មក​ធ្វើ​សន្និសីទ​កាសែត​កាល​ពី​ព្រឹក​ម្សិលមិញ បន្ទាប់​ធ្វើ​ការ​បង្ក្រាប​ជា​បន្ដ​បន្ទាប់ នៅ​ព្រឹក​ថ្ងៃ​ទី២៥ ខែ​កក្កដា។
បញ្ហា​ដីធ្លី​ និងជម្រក​​នៅ​ស្រុក​ខ្មែរ​ នៅ​តែ​ជា​បញ្ហា​ដ៏​ក្តៅ​គគុក​ដដែល​។​ ភាព​ខុសគ្នា​រវាង​អ្នក​មាន​ដីធ្លី ​និង​អ្នក​ខ្លះ​រក​តែ​ដីមួយ​បង្គី​ក៏​មិន​បាន​ផង​ កុំថា​ឡើយ​ដល់​ដី​សង់​ផ្ទះ​។​ អ៊ីចឹង​ធ្វើ​ឲ្យ​ជីវិត​របស់​ពួក​គាត់​​អណ្តែត​​ត្រសែត​ទៅ​តាម​យថាក​ម្ម​ទៅ ​យក​តែ​មួយ​រស់​ៗ​ទៅ​។

Thursday, July 25, 2013


ថ្ងៃទី 19 កក្កដា 2013, ម៉ោង 09:44:PM ដោយ: រស្មី CEN   ភ្នំពេញ:     ​សិល្បៈ​បូរាណ​បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់​នោះ​ជាន​ជាតិខ្មែរ​គ្នាឯង​មិនសូវ​ជា​ចេះ​ជួយ​លើកស្ទួយ​គ្នាឯង​ទេ​ម្ល៉ោះ​ [...]

គ្រប់​សកម្មភាព​ឃោសនា ក្នុង​រូបភាព​ផ្សេងៗ​ពីគ្នា តារា​សម្តែង និង​តារាចម្រៀង​មួយចំនួន ដែល​ពួកគាត់​ពេញចិត្ត និង​គណបក្ស​ដែល​ខ្លួន​ស្រលាញ់ ប៉ុន្តែ​តារា​មួយចំនួន​ដែល​ហាក់​ទទួលផល​ប៉ះពាល់​ខ្លាំង ព្រោះ​ជនខិលខូច​មួយចំនួន ដែល​សំងំ​លាក់​មុខ បាន​បង្កើត Account Facebook ក្លែងក្លាយ ដោយ​យកឈ្មោះ​របស់​តារា​សម្តែង តារាចម្រៀង មក​ប្រើ ហើយ​បង្ហោះ​នូវ​រូបភាព​ផ្សេងៗ ដែល​ទាក់ទង​នឹង​នយោបាយ និង​ក្នុងន័យ​បង្ខូច​កេរ្តិ៍ឈ្មោះ ដែល​សូម្បីតែ​តារា​ខ្លះ គាត់​មិនបាន​ដឹងផង​។